យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងរដូវក្តៅ តម្រងនោមត្រូវធ្វើការងារយ៉ាងធ្ងន់ធ្ងរ ហើយការទទួលទានភេសជ្ជៈផ្អែមដូចជាទឹកក្រូច និងតែគុជជាប្រចាំនឹងបង្កើនអាស៊ីតអ៊ុយរិក ដែលនាំឱ្យខូចបំពង់តម្រងនោមយ៉ាងធ្ងន់ធ្ងរ។
ទន្ទឹមនឹងនេះ ការផឹកទឹកដែលដាំពុះច្រើនដងក៏ធ្វើឱ្យសមាសធាតុគីមីក្នុងទឹកផ្លាស់ប្តូរ និងបង្កើនបន្ទុកដល់ការចម្រោះរបស់តម្រងនោមផងដែរ។ លើសពីនេះ ការផឹកតែ ឬកាហ្វេដែលមានកំហាប់ខ្លាំង និងការប្រើប្រាស់តែឱសថមិនច្បាស់លាស់ អាចបង្កជាក្រួស ឬនាំឱ្យមានសារធាតុពុលដែលបំផ្លាញតម្រងនោមដោយមិនដឹងខ្លួន។
ដើម្បីសុខភាពល្អ អ្នកគួរងាកមកទទួលទានទឹកបរិសុទ្ធ ឬទឹកដាំឆ្អិនធម្មតាឱ្យបានទៀងទាត់តាមកម្រិតកំណត់ជំនួសវិញ៕