យោងតាមការចុះផ្សាយពីប្រភពបរទេស ការងូតទឹកមិនត្រឹមត្រូវក្នុងថ្ងៃក្តៅអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព៖
ទីមួយ ការងូតទឹកភ្លាមៗក្រោយបែកញើសខ្លាំង ធ្វើឱ្យសរសៃឈាមរួមតូចភ្លាមៗ បង្កហានិភ័យដាច់សរសៃឈាមខួរក្បាល។ ទីពីរ ការប្រើទឹកក្តៅ ឬត្រជាក់ពេក បង្កសម្ពាធដល់បេះដូង។ ទីបី ការងូតទឹកយូរពេក បណ្តាលឱ្យខ្វះឈាមទៅចិញ្ចឹមខួរក្បាល។ ទីបួន ការងូតក្នុងបន្ទប់បិទជិត ខ្វះអុកស៊ីហ្សែន។ ទីប្រាំ ការឈរយូរពេក ងាយធ្វើឱ្យសន្លប់។ ទីប្រាំមួយ ការចេញទៅជួបខ្យល់ត្រជាក់ភ្លាមៗក្រោយងូតទឹក ធ្វើឱ្យសរសៃឈាមប្រែប្រួលខ្លាំង។
គួរងូតទឹកម្តងក្នុងមួយថ្ងៃដោយប្រើទឹកក្តៅឧណ្ហៗ (៣៥-៤០ អង្សាសេ) និងចំណាយពេលខ្លី ដើម្បីការពារបេះដូង និងខួរក្បាល៕