យោងតាមការចុះផ្សាយពីប្រភពបរទេស ត្រីជាអាហារមានជីវជាតិ ប៉ុន្តែការបរិភោគប្រភេទត្រីមួយចំនួនមិនត្រឹមត្រូវ អាចបង្កើនហានិភ័យនៃជំងឺមហារីក៖
ទីមួយ ត្រីឆៅ ឬញាំត្រី អាចផ្ទុកព្រូនថ្លើមដែលបណ្តាលឱ្យរលាករ៉ាំរ៉ៃ និងមហារីកបំពង់ទឹកប្រមាត់។ ទីពីរ ត្រីប្រៃ ដោយសារដំណើរការផលិតបង្កើតសារធាតុបង្កជំងឺមហារីកក្រពះ និងច្រមុះ។ ទីបី ត្រីងៀតឬត្រីឆ្អើរមានផ្ទុកសារធាតុពុលដែលបង្កើតឡើងពីផ្សែង ងាយបង្កជាជំងឺមហារីក។ ទីបួន ត្រីមានជាតិបារតខ្ពស់ដូចជាត្រីឆ្លាម ឬត្រីដាវ ការបរិភោគច្រើនអាចធ្វើឱ្យសារធាតុពុលកកកុញក្នុងរាងកាយប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងបង្កើនហានិភ័យមហារីក។
ចូរចម្អិនត្រីឱ្យបានឆ្អិនល្អ និងប្តូរទៅញ៉ាំត្រីសាល់ម៉ុន ត្រីស្បៃកា ឬត្រីសាឌីនជំនួសវិញ ដើម្បីសុខភាពល្អ៕