យោងតាមការចុះផ្សាយពីប្រភពបរទេស ការហាត់ប្រាណខុសរបៀបអាចបណ្តាលឱ្យតម្រងនោមរងរបួសធ្ងន់ធ្ងរ៖
ទីមួយ ការផឹកទឹកផ្អែមច្រើនក្រោយហាត់ប្រាណ ធ្វើឱ្យតម្រងនោមខ្វះឈាម។ ទីពីរ ការហាត់ខ្លាំងពេលរាងកាយអស់កម្លាំង ឬទើបជាពីជំងឺ បង្កជាការស្ទះបំពង់តម្រងនោម។ ទីបី ការផឹកថ្នាំបំបាត់ការឈឺចាប់មុនហាត់ប្រាណ ធ្វើឱ្យលំហូរឈាមទៅតម្រងនោមធ្លាក់ចុះ។ ទីបួន ការហាត់ក្នុងបរិយាកាសក្តៅស្អុះស្អាប់ ធ្វើឱ្យតម្រងនោមខ្វះឈាមចិញ្ចឹម។ ទីប្រាំ ការហាត់ក្នុងខ្យល់អាកាសកខ្វក់ បង្កការរលាកដល់ប្រព័ន្ធចម្រោះតម្រងនោម។
ចូរចៀសវាងទម្លាប់ទាំងនេះ ដើម្បីការពារតម្រងនោមពីការខូចខាត៕