យោងតាមការចុះផ្សាយពីប្រភពបរទេស ព័ត៌មានដែលថាការញ៉ាំចេកពេលពោះទទេអាចបង្កគ្រោះថ្នាក់ដល់បេះដូង និងតម្រងនោមនោះ គឺជាការយល់ខុសសម្រាប់មនុស្សទូទៅ លើកលែងតែអ្នកដែលមានជំងឺបេះដូង ឬជំងឺតម្រងនោមធ្ងន់ធ្ងរដែលត្រូវកំណត់បរិមាណជាតិប៉ូតាស្យូម។
ចំពោះមនុស្សដែលមានសុខភាពល្អ ការញ៉ាំចេកពេលពោះទទេមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។ ដើម្បីទទួលបានអត្ថប្រយោជន៍ល្អបំផុត អ្នកគួរញ៉ាំចេកក្នុងកម្រិតសមស្របពីមួយទៅពីរផ្លែក្នុងមួយថ្ងៃ ហើយពេលវេលាដែលល្អបំផុតរួមមានការញ៉ាំបន្ទាប់ពីអាហារប្រមាណកន្លះទៅមួយម៉ោង ការញ៉ាំក្រោយអាហារថ្ងៃត្រង់ដើម្បីកាត់បន្ថយការងងុយគេង ការញ៉ាំមុន និងក្រោយពេលហាត់ប្រាណដើម្បីបង្កើនថាមពល និងបំពេញជាតិរ៉ែដែលបាត់បង់ ក៏ដូចជាការញ៉ាំនៅពេលកុមារមានការហត់នឿយខ្លាំងដើម្បីជំនួយដល់ប្រព័ន្ធប្រសាទ។
គួរចៀសវាងការញ៉ាំចេកដែលមិនទាន់ទុំល្អព្រោះវាអាចបង្កជាការទល់លាមក៕