យោងតាមការចុះផ្សាយពីប្រភពបរទេស ដើម្បីរក្សាភាពស្រស់ស្រាយ និងជៀសវាងការខកបំណងក្នុងពេលរួមភេទ អ្នកគួរចៀសវាងអាហារ ៧ ប្រភេទនេះ៖
សណ្តែក បន្លែត្រកូលស្ពៃ ខ្ទឹមស ខ្ទឹមបារាំង សាច់ក្រហមជាប់ខ្លាញ់ ផលិតផលទឹកដោះគោ អាហារកែច្នៃ (រួមទាំងឈីស) ក៏ដូចជាគ្រឿងស្រវឹង និងកាហ្វេ។ អាហារទាំងនេះងាយបង្កឱ្យហើមពោះ មានហ្គាស ធ្វើឱ្យមានក្លិនខ្លួនមិនល្អ អស់កម្លាំង ឬរំខានដល់ចរន្តឈាម ដែលប៉ះពាល់ដោយផ្ទាល់ដល់អារម្មណ៍ និងគុណភាពនៃជីវិតផ្លូវភេទ។
ផ្ទុយទៅវិញ ការទទួលទានទឹកស្អាត ឬតែបៃតងគឺជាជម្រើសដ៏ល្អបំផុតដើម្បីបង្កើនភាពរស់រវើក និងភាពសុខស្រួលដល់រាងកាយ៕