យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពេលជាតិស្ករក្នុងឈាមកើនឡើងខ្លាំង និងមិនអាចគ្រប់គ្រងបាន រាងកាយនឹងបង្ហាញសញ្ញាព្រមានតាមរយៈការប្រែប្រួលនៃស្បែក និងក្លិនខ្លួន។
សញ្ញាស្បែកខ្មៅគឺជាការប្រែប្រួលពណ៌ស្បែកឱ្យទៅជាក្រាស់ គ្រើម និងមានពណ៌ខ្មៅដិត ដែលមិនអាចលាងសម្អាតចេញបាននៅតាមតំបន់បត់បែនដូចជា ក ក្លៀក ក្រលៀន កែងដៃ ក្បាលជង្គង់ និងសន្លាក់ម្រាមដៃ។ ទន្ទឹមនឹងនេះ ការកើនឡើងសារធាតុដែលក្នុងឈាមក៏បង្កឱ្យមានក្លិនមាត់មានក្លិនដូចផ្លែប៉ោមជូរ ឬស្អុយ និងការបញ្ចេញញើសដែលមានក្លិនមិនធម្មតាផងដែរ។
ប្រសិនបើលោកអ្នកជួបប្រទះសញ្ញាទាំងនេះ សូមប្រញាប់ទៅពិនិត្យជាតិស្ករក្នុងឈាមនៅតាមមន្ទីរពេទ្យជាបន្ទាន់ ដើម្បីធ្វើការព្យាបាលបានទាន់ពេលវេលា៕