យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងគ្រួសារដែលម្តាយជាបង្គោលតែមួយ ហើយឪពុកអសកម្ម ឬទន់ខ្សោយ កូនៗច្រើនតែធំធាត់ឡើងដោយមានបញ្ហាផ្លូវចិត្តក្នុងទម្រង់ ២ យ៉ាង៖
ទីមួយ កូនក្លាយជាមនុស្សសម្ងំស្ងៀម ខ្វះទំនុកចិត្ត និងតែងតែព្យាយាមធ្វើឱ្យអ្នកដទៃពេញចិត្ត។ ទីពីរ កូនក្លាយជាមនុស្សបះបោរ មានចរិតជ្រុលនិយម និងស្អប់ខ្ពើមការគ្រប់គ្រង។ ឫសគល់នៃបញ្ហាមិនមែនមកពីសមត្ថភាពម្តាយទេ ប៉ុន្តែមកពីការខ្វះខាតវត្តមានផ្លូវចិត្ត និងតួនាទីជាអ្នកផ្តល់ភាពកក់ក្តៅពីឪពុក។
គ្រួសារដែលមានសុភមង្គល និងសុខភាពផ្លូវចិត្តល្អ មិនមែនស្ថិតនៅលើអ្នកណាខ្លាំងជាងអ្នកណានោះទេ ប៉ុន្តែស្ថិតនៅលើការដែលឪពុកម្តាយទាំងពីរនាក់ សុទ្ធតែមានវត្តមានពេញលេញតាមរយៈការរួមចំណែក ការសន្ទនា និងសេចក្តីស្រឡាញ់ដ៏ស្មើភាពគ្នាក្នុងការចិញ្ចឹមកូន៕