យោងតាមការចុះផ្សាយពីប្រភពបរទេស កាកកាហ្វេគឺជាជីធម្មជាតិដ៏មានប្រសិទ្ធភាព ដោយសារវាសម្បូរទៅដោយសារធាតុចិញ្ចឹមជួយឱ្យរុក្ខជាតិលូតលាស់ល្អ ធ្វើឱ្យដីមានសំណើម និងជួយការពារសត្វល្អិតដូចជាខ្យង។
ដើម្បីប្រើប្រាស់ឱ្យមានសុវត្ថិភាព លោកអ្នកត្រូវសម្ងួតកាកកាហ្វេឱ្យអស់សំណើមសិន ដើម្បីចៀសវាងការដុះផ្សិត មុននឹងរោយជុំវិញគល់រុក្ខជាតិ ហើយកាយដីលាយបញ្ចូលគ្នាបន្តិច។ ទោះជាយ៉ាងណា កុំប្រើប្រាស់លើសកម្រិតព្រោះអាចធ្វើឱ្យដីមានជាតិអាស៊ីតខ្លាំងពេក។
ការប្រើប្រាស់កាកកាហ្វេក្នុងបរិមាណសមល្មម គឺជាជម្រើសដ៏ល្អ និងសន្សំសំចៃដើម្បីថែរក្សាសួនឱ្យកាន់តែស្រស់បំព្រង៕