យោងតាមការចុះផ្សាយពីប្រភពបរទេស ការទទួលទានទឹកតែស្លឹកត្របែកក្នុងបរិមាណសមល្មម និងមានកំណត់ត្រឹមត្រូវ ជួយឱ្យប្រព័ន្ធរំលាយអាហារមានស្ថេរភាព គ្រប់គ្រងជាតិស្ករ និងកូលេស្តេរ៉ុលក្នុងឈាមបានល្អ ព្រមទាំងជួយសម្រួលដល់ការសម្រកទម្ងន់ និងថែរក្សាសម្រស់។
ទោះជាយ៉ាងណា តែស្លឹកត្របែកគ្រាន់តែជាឱសថជំនួយ មិនអាចជំនួសថ្នាំព្យាបាលជំងឺរ៉ាំរ៉ៃបានឡើយ។ លោកអ្នកគួរទទួលទានតាមវគ្គ គឺទទួលទាន ២ សប្តាហ៍ រួចសម្រាក ២ សប្តាហ៍ ដើម្បីចៀសវាងផលប៉ះពាល់ដូចជាទល់លាមក។ ចំពោះអ្នកកំពុងប្រើថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ឬបេះដូង ត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន៕