យោងតាមការចុះផ្សាយពីប្រភពបរទេស ពពួកសណ្តែក (ដូចជា សណ្តែកសៀង សណ្តែកខៀវ សណ្តែកក្រហម និងសណ្តែកខ្មៅ) គឺជា “អាហារមាស” ដែលមានតម្លៃថោក ប៉ុន្តែសម្បូរទៅដោយប្រូតេអ៊ីនពីរុក្ខជាតិ និងជាតិសរសៃ។
អាហារទាំងនេះជួយបន្ថយកូឡេស្តេរ៉ុលអាក្រក់ ការពារជំងឺបេះដូង និងគ្រប់គ្រងជាតិស្ករក្នុងឈាមបានយ៉ាងល្អតាមរយៈសន្ទស្សន៍ GI ទាប។
ដើម្បីសុខភាពល្អ អ្នកគួរទទួលទានឱ្យបានទៀងទាត់ដោយចម្អិនបែបស្ងោរ ឬធ្វើជាទឹកសណ្តែកមិនផ្អែម ជាជាងការចៀនបំពង ឬបន្ថែមស្ករច្រើន ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញក្នុងការការពារជំងឺ និងសម្រកទម្ងន់៕