យោងតាមការចុះផ្សាយពីប្រភពបរទេស ការគេងជាមួយអ្នកណាជាញឹកញាប់ក្នុងរយៈពេល ៣ ឆ្នាំដំបូងនៃជីវិត មានឥទ្ធិពលយ៉ាងខ្លាំងទៅលើការអភិវឌ្ឍផ្នែកភាសា អារម្មណ៍ និងអាកប្បកិរិយារបស់កុមារ ដោយសារពួកគេតែងរៀនតាមរយៈការត្រាប់តាមទម្លាប់ និងការនិយាយស្តីពីតួអង្គដែលនៅក្បែរខ្លួន។
ទោះបីការឱ្យជីដូនជួយមើលថែមិនមែនជារឿងមិនល្អក៏ដោយ ក៏ភាពស្និទ្ធស្នាល និងចំណងផ្លូវចិត្តរវាងឪពុកម្តាយ និងកូននៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតដែលមិនអាចជំនួសបាន។ ដូច្នេះ ទោះបីរវល់យ៉ាងណាក៏ដោយ ឪពុកម្តាយគួរព្យាយាមចំណាយពេលវេលាផ្ទាល់ក្នុងការលេង សន្ទនា និងអប់រំ ដើម្បីធានាបាននូវការលូតលាស់ដ៏ពេញលេញ និងភាពកក់ក្តៅដល់កូន៕