យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាថ្មីបានរកឃើញថា សមាសធាតុជាង ១,០០០ ប្រភេទក្នុងកាហ្វេជួយសម្រួលដល់ប្រូតេអ៊ីនការពារកោសិកា ដែលកាត់បន្ថយការរលាក ការពារជំងឺរ៉ាំរ៉ៃ និងពន្យារភាពចាស់។
ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញ អ្នកគួរផឹកកាហ្វេខ្មៅនៅចន្លោះម៉ោង ៩ ដល់ ១១ ព្រឹក ឬមុនពេលហាត់ប្រាណ ជៀសវាងការផឹកពេលពោះទទេ និងពេលល្ងាចដើម្បីកុំឱ្យប៉ះពាល់ដល់អ័រម៉ូនស្ត្រេស និងគុណភាពនៃការគេង៕