យោងតាមការចុះផ្សាយពីប្រភពបរទេស ជីវិតផ្លូវភេទមិនគ្រប់គ្រាន់ មិនអាស្រ័យលើចំនួនដងនោះទេ ប៉ុន្តែវាបង្ហាញតាមរយៈសញ្ញា៖ ការឆាប់ខឹង ឬតានតឹងក្នុងជីវិតប្រចាំថ្ងៃ ការគិតមមៃរឿងនេះញឹកញាប់ និងការថមថយនូវភាពស្និទ្ធស្នាល ឬការទំនាក់ទំនងជាមួយដៃគូ។
បញ្ហាទាំងនេះមិនមែនជារឿងខុសធម្មតានោះទេ ប៉ុន្តែជាសញ្ញាព្រមានពីតម្រូវការនៃការតភ្ជាប់អារម្មណ៍។ ជំនួសឱ្យការព្រួយបារម្ភពី “លេខកូដមាស” ឬចំនួនដងជាក់លាក់ គូស្នេហ៍គួរងាកមកបើកចិត្តនិយាយគ្នាដោយភាពទន់ភ្លន់ និងយល់ចិត្តគ្នា ដើម្បីកែលម្អគុណភាពនៃចំណងស្នេហ៍ឱ្យកាន់តែល្អប្រសើរ៕