យោងតាមការចុះផ្សាយពីប្រភពបរទេស ដើម្បីកាត់បន្ថយថ្លៃអគ្គិសនីក្នុងរដូវក្ដៅ អ្នកអាចដាក់ចានទឹកកកនៅពីមុខកង្ហារដើម្បីបង្កើតខ្យល់ត្រជាក់បានភ្លាមៗ។
ក្រៅពីនេះ គួរចៀសវាងការបើកកង្ហារចោលពេលគ្មានមនុស្សនៅផ្ទះព្រោះវាបញ្ចេញកម្ដៅ និងខាតភ្លើង។ នៅពេលថ្ងៃ គួរប្រើវាំងននការពារកម្ដៅថ្ងៃ និងបើកបង្អួចនៅពេលព្រឹកព្រលឹម ឬយប់ជ្រៅដើម្បីផ្លាស់ប្តូរខ្យល់។
ការប្រើប្រាស់កម្រាលពូកពណ៌ស្រស់ និងសាច់ក្រណាត់ត្រជាក់ៗ ក៏ជួយឱ្យការគេងមានផាសុកភាពជាងមុនផងដែរ។ ការអនុវត្តទម្លាប់សាមញ្ញទាំងនេះនឹងជួយឱ្យបន្ទប់មានខ្យល់អាកាសល្អ និងជួយសន្សំសំចៃថវិកាបានយ៉ាងច្រើនដោយមិនចាំបាច់ពឹងផ្អែកលើម៉ាស៊ីនត្រជាក់ ២៤ ម៉ោងឡើយ៕