យោងតាមការចុះផ្សាយពីប្រភពបរទេស ការឃ្លាតឆ្ងាយរបស់កូនមិនមែនកើតឡើងភ្លាមៗទេ ប៉ុន្តែបង្ហាញតាមរយៈការបិទទ្វារបន្ទប់ ភាពស្ងៀមស្ងាត់ ការប្រើបច្ចេកវិទ្យាជាខែលខណ្ឌចែក ការបដិសេធសកម្មភាពគ្រួសារ ការលាក់បាំងរឿងរ៉ាវផ្ទាល់ខ្លួន និងការលែងត្រូវការយោបល់ពីអ្នក។
សញ្ញាគ្រោះថ្នាក់បំផុតគឺ “ភាពស្ងៀមស្ងាត់” ដែលបង្ហាញពីការអស់សង្ឃឹមក្នុងការរក្សាទំនាក់ទំនង។ ដើម្បីសង្គ្រោះ កុំប្រើអំណាចកាត់ផ្តាច់ការ ប៉ុន្តែត្រូវទម្លាក់អត្មា រៀនស្តាប់ដោយចិត្តទូលាយ និងបង្កើតកន្លែងដែលមានសុវត្ថិភាពដើម្បីឱ្យកូនហ៊ានបើកចិត្តម្តងទៀត៕