យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពេលកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ រាងកាយអាចបង្ហាញសញ្ញាគ្រោះថ្នាក់ចំនួនពីរ៖ ទីមួយគឺស្បែកត្រង់ផ្នត់ក ក្លៀក ឬក្រលៀនប្រែជាខ្មៅស្រអាប់ និងគ្រើម ដែលមិនអាចលាងសម្អាតចេញបាន។
ទីពីរគឺក្លិនមាត់ (ដូចផ្លែប៉ោមស្អុយ) និងក្លិនខ្លួនប្លែកខុសធម្មតា ដែលបណ្តាលមកពីការកើនឡើងនៃសារធាតុកេតូនក្នុងឈាមនៅពេលរាងកាយដុតបំផ្លាញខ្លាញ់ជំនួសឱ្យស្ករ។
ប្រសិនបើអ្នកសង្កេតឃើញសញ្ញាទាំងនេះ សូមកុំចាត់ទុកថាជាបញ្ហាសំអាតខ្លួនធម្មតា ផ្ទុយទៅវិញត្រូវប្រញាប់ទៅពិនិត្យជាតិស្ករក្នុងឈាមឱ្យបានទាន់ពេលវេលា ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរនៃជំងឺទឹកនោមផ្អែម៕