យោងតាមការចុះផ្សាយពីប្រភពបរទេស ការទទួលទានចេកពី ៣ ទៅ ៤ ផ្លែជារៀងរាល់ថ្ងៃដើម្បីបំពេញជាតិប៉ូតាស្យូម បានធ្វើឱ្យបុរសវ័យចំណាស់ម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតដល់កម្រិតប៉ូតាស្យូមក្នុងឈាមឡើងខ្ពស់ខ្លាំង ដែលអាចបណ្តាលឱ្យគាំងបេះដូងភ្លាមៗ។
អ្នកជំនាញព្រមានថា ការទទួលទានអាហារសម្បូរប៉ូតាស្យូមច្រើនពេក រួមមានចេក ក្រូច ទុរេន ឬដំឡូងបារាំង គឺជាហានិភ័យធំសម្រាប់មនុស្សចាស់ ឬអ្នកមានបញ្ហាតម្រងនោម។ ការអស់កម្លាំងមិនមែនសុទ្ធតែបណ្តាលមកពីកង្វះប៉ូតាស្យូមនោះទេ ដូច្នេះសូមកុំធ្វើរោគវិនិច្ឆ័យដោយខ្លួនឯង ផ្ទុយទៅវិញត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញនៅពេលមានអាការៈមិនប្រក្រតី ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត៕