Carpal Tunnel Syndrome កើតឡើងនៅពេលសរសៃប្រសាទដែលរត់ពីដើមដៃទៅកដៃត្រូវបានគៀបជាប់។ ជំងឺនេះអាចបង្កឡើងដោយការមានរបួសនៅកដៃ មានសម្ពាធទៅនឹងសន្លាក់កដៃ ជំងឺរលាកសន្លាក់ Rheumatoid Arthritis ការធ្វើចលនាប្រអប់ដៃ និងកដៃញឹកញ៉ាប់ពេក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាអាការៈមួយចំនួននៃជំងឺ Carpal Tunnel Syndrome៖
- ស្ពឹកៗ ក្រហាយៗ ឬឈឺឈៀបៗក្នុងម្រាមដៃ និងបាតដៃ
- អាការៈខាងលើនេះកើតឡើងនៅពេលយប់ ហើយក៏ខ្លាំងក្លា និងញឹកញាប់ដែរ
- មានអារម្មណ៍ថាម្រាមដៃខ្សោយ ឬហើម ទោះបីជាមិនឃើញមានការហើមអ្វីក៏ដោយ
- ការក្តាបដៃចុះខ្សោយ
- ពិបាកដឹងអំពីរឿងត្រជាក់ និងក្តៅ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)