យោងតាមការចុះផ្សាយពីប្រភពបរទេស ការរត់ហាត់ប្រាណត្រឹម ១០ នាទីក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលបានដល់ទៅ ៤៥%។
សកម្មភាពនេះជួយពង្រឹងចរន្តឈាម បត់បែនសរសៃឈាម និងការពារជំងឺរ៉ាំរ៉ៃដូចជាទឹកនោមផ្អែម និងធាត់។ ក្រៅពីជំនួយដល់បេះដូង ការរត់ថែមទាំងជួយឱ្យឆ្អឹងរឹងមាំ កាត់បន្ថយស្ត្រេស និងពន្យារអាយុជីវិតប្រកបដោយសុខភាពល្អ៕