វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន គឺការពារវីរុស Human Papillomavirus ដែលវាត្រូវបានគេបង្ហាញថា ជាដើមហេតុនាំឲ្យកើតជំងឺមហារីកទាំងបុរស និងស្រ្តី។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាព័ត៌មានខ្លះៗអំពីវ៉ាក់សាំងបង្ការជំងឺមហារីកនេះ៖
- វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនអាចប្រើបានទាំងបុរស និងស្រ្តី។ វាអាចជួយបង្ការការបង្ករោគពីវីរុស HPV ដែលញឹកញាប់បំផុត ជាពិសេសបង្កឲ្យមានជំងឺមហារីកមាត់ស្បូន បំពង់ករ បរបេរទ្វារមាស ទ្វារមាស លិង្គ និងរន្ធគូថ
- វ៉ាក់សាំងនេះត្រូវបានគេណែនាំឲ្យចាក់លើមនុស្សអាយុពី ១១ ទៅ ១២ឆ្នាំ
- ថ្នាំនេះត្រូវចាក់ពីរដង ដោយចាក់ឃ្លាតពីគ្នាពី ៦ ទៅ ១២ខែក្រោយ
- វ៉ាក់សាំងនេះមិនមានធាតុផ្សំគ្រោះថ្នាក់ឡើយ។ វាផ្ទុកទៅដោយសារធាតុ Aluminum ដែលត្រូវបានគេរកឃើញក្នុងអាហារប្រចាំថ្ងៃ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ
- វ៉ាក់សាំងនេះមិនធ្វើឲ្យមានបញ្ហាដល់លទ្ធភាពនៃការមានកូនឡើយ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)