យោងតាមការចុះផ្សាយពីប្រភពបរទេស ការប្រែពណ៌ស្រអាប់ឬជាំខ្មៅនៅតំបន់ពិសេសរបស់ស្ត្រីមិនមែនបណ្តាលមកពីការរួមភេទនោះទេ ប៉ុន្តែវាពាក់ព័ន្ធនឹងកត្តាធម្មជាតិនិងទម្លាប់រស់នៅ។
ក្នុងនោះរួមមានការប្រែប្រួលអ័រម៉ូននៅវ័យកណ្តាល កត្តាហ្សែនពីកំណើត ការសម្អាតដោយប្រើសាប៊ូខ្លាំងពេក ឬទឹកក្តៅដែលធ្វើឱ្យបាត់បង់តុល្យភាព pH ការកើតមានជំងឺរោគស្ត្រីដែលបង្កឱ្យមានការកកិត ការស្លៀកខោក្នុងតឹងពេក ការកោររោមឬបករោមមិនត្រឹមត្រូវ និងភាពចាស់ជរាតាមវ័យដែលធ្វើឱ្យបាត់បង់កូឡាជែន។
ដើម្បីកែលម្អបញ្ហានេះ ស្ត្រីគួរជ្រើសរើសខោក្នុងកប្បាសដែលមានខ្យល់ចេញចូលល្អ ប្រើផលិតផលអនាម័យមានតុល្យភាព pH ធម្មជាតិ និងអាចប្រើប្រាស់វិធីសាស្ត្រថែទាំបែបធម្មជាតិដូចជាការប្រើប្រាស់ប្រេងដូង ឬទឹកឃ្មុំ។ សម្រាប់ករណីជាំខ្មៅខ្លាំង ការព្យាបាលដោយបច្ចេកវិទ្យាឡាស៊ែរ ឬការកម្ចាត់សក់នៅកន្លែងមានសុវត្ថិភាព ក៏ជាជម្រើសដ៏ប្រសើរដើម្បីជួយឱ្យស្បែកតំបន់នោះមានសភាពភ្លឺថ្លាឡើងវិញ៕