យោងតាមការចុះផ្សាយពីប្រភពបរទេស ការបើកកង្ហារផ្លុំចំខ្លួនពេញមួយយប់ធ្វើឱ្យខ្យល់ក្នុងបន្ទប់ស្ងួតខ្លាំង ដែលបណ្តាលឱ្យស្ងួតច្រមុះ ក និងធ្វើឱ្យសាច់ដុំកន្ត្រាក់នាំឱ្យរឹងកឬឈឺស្មាពេលភ្ញាក់ពីគេង។
លើសពីនេះ ខ្យល់កង្ហារដែលផ្លុំជាប់រហូតអាចរំខានដល់សីតុណ្ហភាពរាងកាយនៅពេលជិតភ្លឺ ដែលបណ្តាលឱ្យដំណេកមិនស្កប់ស្កល់។ ដើម្បីសុខភាពល្អ អ្នកគួរកំណត់ម៉ោងបិទកង្ហារ ផ្លាស់ប្តូរទិសដៅកង្ហារទៅដាក់ជញ្ជាំងដើម្បីឱ្យខ្យល់បក់ជុំវិញបន្ទប់ និងត្រូវសម្អាតស្លាបកង្ហារឱ្យបានទៀងទាត់ដើម្បីជៀសវាងការស្រូបយកធូលីដី៕