យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាថ្មីពីសាកលវិទ្យាល័យហុងកុងបានរកឃើញថា ការដើរលឿនឆ្លាស់ជាមួយការដើរយឺត សរុបឱ្យបាន ៧៥ នាទីក្នុងមួយសប្ដាហ៍ អាចជួយកាត់បន្ថយខ្លាញ់ក្បាលពោះ និងលើកកម្ពស់សុខភាពបេះដូងបានយ៉ាងមានប្រសិទ្ធភាព។
លទ្ធផលនេះបង្ហាញថា ទោះបីអ្នកមានភាពមមាញឹកខ្លាំង ក៏អ្នកនៅតែអាចទទួលបានអត្ថប្រយោជន៍សុខភាពស្មើនឹងអ្នកដែលហាត់ប្រាណជាប្រចាំ ដោយគ្រាន់តែអនុវត្តលំហាត់ប្រាណនេះឱ្យបានម្ដងក្នុងមួយសប្ដាហ៍ឱ្យបានគ្រប់គ្រាន់តាមកាលកំណត់៕