យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារក្តី មហាសេដ្ឋី Bill Gates និង Steve Jobs មានគោលការណ៍រួមក្នុងការអប់រំកូនស្រីឱ្យស្គាល់តម្លៃនៃការតស៊ូជាជាងការរស់នៅដោយពឹងផ្អែកលើមរតក។
ពួកគេមិនទុកទ្រព្យសម្បត្តិដ៏មហាសាលឱ្យកូនចៅឡើយ ដើម្បីជៀសវាងការធ្វើឱ្យកូនក្លាយជាអ្នករស់នៅដោយខ្ជិលច្រអូស។ ជំនួសឱ្យការផ្តល់លុយកាក់ដោយងាយស្រួល ពួកគេវិនិយោគយ៉ាងខ្លាំងលើពេលវេលា ការអប់រំ និងការគាំទ្រដល់ចំណង់ចំណូលចិត្តពិតប្រាកដរបស់កូន។
មេរៀនដ៏សំខាន់បំផុតគឺការបង្រៀនកូនឱ្យមានឯករាជ្យភាព និងកសាងសមិទ្ធផលដោយកម្លាំងញើសឈាមខ្លួនឯង ព្រោះនេះជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលឪពុកម្តាយអាចផ្តល់ឱ្យកូនបាន៕