យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងកំលុងពេលអាកាសធាតុក្តៅខ្លាំង ការងូតទឹកភ្លាមៗបន្ទាប់ពីត្រឡប់មកពីក្រៅគឺជាទម្លាប់ដ៏គ្រោះថ្នាក់ដែលអាចនាំឱ្យមានការកន្ត្រាក់សរសៃឈាម និងឡើងសម្ពាធឈាមភ្លាមៗ ដែលជាមូលហេតុបង្កឱ្យមានការដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូង។
វេជ្ជបណ្ឌិតបានពន្យល់ថា នៅពេលដែលរាងកាយកំពុងក្តៅ សរសៃឈាមនឹងរីកធំដើម្បីបញ្ចេញកម្ដៅ ប្រសិនបើយើងងូតទឹកត្រជាក់ភ្លាមៗ វានឹងធ្វើឱ្យរាងកាយមានប្រតិកម្ម “សក់ត្រជាក់” ដែលមិនត្រឹមតែរារាំងការបញ្ចេញកម្ដៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនហានិភ័យនៃការបង្កើតកំណកឈាម និងការឆក់កម្ដៅទៀតផង។
ដើម្បីសុវត្ថិភាព គួរតែសម្រាកឱ្យរាងកាយត្រជាក់ធម្មតាប្រហែល ២០ ទៅ ៣០ នាទី បន្ទាប់មកជូតខ្លួន និងងូតទឹកដោយប្រើទឹកក្ដៅឧណ្ហៗ ឬទឹកធម្មតា ដោយចាប់ផ្តើមពីជើងនិងដៃសិន ដើម្បីឱ្យរាងកាយសម្របខ្លួនបានទាន់ពេល៕