យោងតាមការចុះផ្សាយពីប្រភពបរទេស តាមការណែនាំពីអ្នកជំនាញហុងស៊ុយ រុក្ខជាតិដែលមានស្លឹកមូល ទន់ ឬរាងដូចបេះដូង គឺល្អបំផុតសម្រាប់បង្កើតបរិយាកាសស្រស់ស្រាយ និងជំរុញលំហូរថាមពលល្អក្នុងផ្ទះ។
រុក្ខជាតិទាំង ១២ ប្រភេទនោះរួមមាន៖ ១. ដើមប្រាក់សម្រាប់លាភសំណាងនិងទ្រព្យសម្បត្តិយូរអង្វែង ២. ដើមបក្សីឋានសួគ៌សម្រាប់ភាពលេចធ្លោ ៣. ដើមត្បូងមរកតជានិមិត្តរូបនៃលុយកាក់ ៤. ដើមត្រាវបារាំងងាយស្រួលថែទាំ ៥. ដើមអណ្តាតខ្លាជួយការពារថាមពលអាក្រក់ ៦. ដើមត្រាវស្លឹកបេះដូងបង្កើតអារម្មណ៍ស្រាលស្រទន់ ៧. ដើមអង្គាបុស្បមានស្លឹកពណ៌បៃតងចាស់រលោង ៨. ដើមពោធិ៍ប៊ិបក្រហម ជួយបន្សុទ្ធថាមពលអាក្រក់ ៩. ដើមរក្សាកាមបង្កើតអារម្មណ៍បែបត្រូពិច ១០. ដើមខ្សែបេះដូងសម្រាប់លម្អនិងជាកាដូដ៏ល្អ ១១. ដើមប្រទាលកន្ទុយក្រពើជួយកម្ចាត់ថាមពលអវិជ្ជមាន និង ១២. ដើមផ្កាលីលីជួយស្រូបយកលាភសំណាង និងផ្តល់ភាពស្រស់ថ្លាដល់គេហដ្ឋាន៕