យោងតាមការចុះផ្សាយពីប្រភពបរទេស ការបរិភោគផ្លែឈើជាប្រចាំមិនត្រឹមតែផ្ដល់វីតាមីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ចរន្តឈាម និងបង្កើនថាមពល ដែលមានប្រយោជន៍ដល់សុខភាពផ្លូវភេទ៖
១. ផ្លែប៉ោម៖ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយសម្រួលលំហូរឈាម ២. ផ្លែចេក៖ មានជាតិប៉ូតាស្យូម និងវីតាមីន B ដែលជួយបន្ថយភាពតានតឹង និងបង្កើនថាមពល ៣. ផ្លែបឺរ៖ មានជាតិខ្លាញ់ល្អ និងស័ង្កសី ដែលសំខាន់សម្រាប់ការផលិតអ័រម៉ូន ៤. ឪឡឹក៖ មានផ្ទុកសារធាតុដែលជួយពង្រីកសរសៃឈាម និងបង្កើនលំហូរឈាម ៥. ផ្លែទទឹម៖ ជួយការពារជញ្ជាំងសរសៃឈាម និងបង្កើនសមត្ថភាពផ្លូវភេទ ៦. ផ្លែរ៉ាស់បឺរីខ្មៅ៖ ជួយបង្កើនភាពធន់ និងចំណង់ផ្លូវភេទ និង ៧. ផ្លែល្វា៖ ត្រូវបានគេជឿថាជួយជំរុញចំណង់ និងសុខភាពបន្តពូជ។
ទោះជាយ៉ាងណា ផ្លែឈើគ្រាន់តែជាជំនួយសុខភាពប៉ុណ្ណោះ ការថែទាំសុខភាពផ្លូវភេទប្រកបដោយនិរន្តរភាព គឺទាមទារឱ្យមានការហាត់ប្រាណ ការគេងគ្រប់គ្រាន់ និងការកាត់បន្ថយភាពតានតឹង៕