យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីមិនមានរសជាតិផ្អែម ប៉ុន្តែខ្លាញ់ជ្រូកត្រូវបានចាត់ទុកជា “ស្តេចនៃអាហារបង្កើនជាតិស្ករ” ដោយសារការទទួលទានវាធ្វើឱ្យកម្រិតខ្លាញ់ក្នុងឈាមឡើងខ្ពស់យ៉ាងខ្លាំង ដែលមានគ្រោះថ្នាក់ដល់អ្នកជំងឺទឹកនោមផ្អែមស្មើនឹងការញ៉ាំស្ករកន្លះគីឡូក្រាមដោយផ្ទាល់។
ក្រៅពីនេះ អ្នកជំងឺគួរជៀសវាងអាហារហឹរខ្លាំងព្រោះវាធ្វើឱ្យរាងកាយបាត់បង់ជាតិទឹក និងធ្វើឱ្យអាការស្រេកទឹកកាន់តែធ្ងន់ធ្ងរ។ គ្រាប់ធញ្ញជាតិក៏គួរកាត់បន្ថយដែរ ដោយសារវាមានកាឡូរី និងជាតិខ្លាញ់ខ្ពស់ដែលពិបាកគ្រប់គ្រង។ ជាពិសេសគឺបបរអង្ករស ដែលមានជាតិស្ករត្រូវបានរាងកាយស្រូបយកយ៉ាងលឿនបំផុត បណ្តាលឱ្យជាតិស្ករក្នុងឈាមឡើងដល់កម្រិតកំពូលភ្លាមៗក្រោយពេលញ៉ាំ។
ការកាត់បន្ថយអាហារទាំងនេះ គឺជាវិធីសាស្ត្រដ៏សំខាន់បំផុតដើម្បីរក្សាជាតិស្ករក្នុងឈាមឱ្យមានស្ថិរភាព និងការពារផលវិបាកធ្ងន់ធ្ងរដល់សុខភាព៕