យោងតាមការចុះផ្សាយពីប្រភពបរទេស ការកើតមុនដដែលៗនៅទីតាំងជាក់លាក់លើផ្ទៃមុខ មិនមែនគ្រាន់តែជាបញ្ហាស្បែកធម្មតានោះទេ ប៉ុន្តែអាចជាការឆ្លុះបញ្ចាំងពីស្ថានភាពសុខភាពសរីរាង្គខាងក្នុង៖
ទីមួយ ការកើតមុននៅថ្ពាល់ អាចបញ្ជាក់ពីមុខងារថ្លើម ឬសួតមិនប្រក្រតី (ថ្លើមខ្សោយក្នុងការពុល ឬសួតមានបញ្ហាហត់ដង្ហើម)។ ទីពីរ មុននៅថ្ងាស ជារឿយៗពាក់ព័ន្ធនឹងបញ្ហាបេះដូង (ចង្វាក់បេះដូងមិនប្រក្រតី ឬសម្ពាធឈាម) និងភាពតានតឹងខ្លាំង។ ទីបី មុននៅចង្កា ជាសញ្ញានៃការប្រែប្រួលអ័រម៉ូនដែលប៉ះពាល់ដល់ប្រព័ន្ធបន្តពូជ ឬមុខងារតម្រងនោមចុះខ្សោយ។ ទីបួន មុននៅច្រមុះ ជាសញ្ញាព្រមានពីបញ្ហាក្រពះ (ក្តៅក្នុងក្រពះ ឬប្រព័ន្ធរំលាយអាហារមិនល្អ)។ ទីប្រាំ មុនជុំវិញមាត់ ឆ្លុះបញ្ចាំងពីបញ្ហាថ្លើម និងពោះវៀនដែលបណ្តាលមកពីការទទួលទានអាហារមិនត្រឹមត្រូវ។ ចុងក្រោយ គឺមុននៅត្រង់សៀតផ្កា ដែលទាក់ទងផ្ទាល់ទៅនឹងដំណើរការខ្សោយនៃថង់ទឹកមាត់។
ប្រសិនបើបញ្ហាមុនទាំងនេះនៅតែបន្តកើតមានយូរអង្វែង ទោះបីជាអ្នកបានថែទាំស្បែកត្រឹមត្រូវហើយក៏ដោយ នោះគឺជាសញ្ញាដែលអ្នកត្រូវពិនិត្យសុខភាពសរីរាង្គខាងក្នុងឱ្យបានទាន់ពេលវេលា៕