ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះក្នុងពាក់កណ្តាលខែនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំខាល
បុគ្គលដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមានចរិតគួរឲ្យស្រឡាញ់ ដោយមិនមាននរណាស្អប់ឡើយ។ ជាពិសេស ឆ្នាំខាលនេះក៏ជាបុគ្គលដែលអត់ទ្រាំនឹងភាពលំបាកផងដែរ។ ពេលដល់ពាក់កណ្តាលខែ២នេះ អ្នកនឹងមិនជួបរឿងមិនជោគជ័យទេ ដោយធ្វើឲ្យអ្នកជួបតែទ្រព្យតែប៉ុណ្ណោះ។ ដូចនេះ ទុក្ខកង្វល់របស់អ្នកនឹងរសាត់បាត់អស់ជាមិនខានឡើយ។
ឆ្នាំច
ឆ្នាំមុនអ្នកអាចនឹងជួបនឹងរឿងមិនល្អច្រើន ប៉ុន្តែឆ្នាំនេះវិញ ឲ្យតែអ្នកមិនបោះបង់ចោល អ្នកនឹងអាចទទួលបានជោគជ័យក្នុងមុខរបរ និងការងាររបស់អ្នក។ ជាពិសេស ប្រាក់ចំណូលរបស់អ្នកនឹងមិនទាបឡើយ ដោយអាចចូលមកទ្វេដងបាន។
ឆ្នាំកុរ
ពេលដែលដល់ពាក់កណ្តាលខែនេះ អ្នកនឹងអាចទទួលបានផលពីការងាររបស់អ្នក ថែមទាំងអាចជួបនឹងអ្នកដែលជួយបង្ហាញផ្លូវអ្នក។ ជាពិសេស អ្នកនឹងអាចបំពេញការងារបានកាន់តែល្អ ដោយអាចធ្វើឲ្យមនុស្សជាច្រើនច្រណែននឹងអ្នកបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)