យោងតាមការចុះផ្សាយពីប្រភពបរទេស ការតមសាច់ទាំងស្រុងគឺជាកំហុសធ្ងន់ធ្ងរសម្រាប់អ្នកជំងឺទឹកនោមផ្អែម ព្រោះវាធ្វើឱ្យខ្វះប្រូតេអ៊ីននិងចុះខ្សោយមេតាបូលីស។
តាមពិតទៅ ជាតិស្ករឡើងខ្ពស់យ៉ាងគំហុកគឺបណ្ដាលមកពីអាហារដែលអ្នកតែងតែមើលរំលង រួមមាន បបរឬមីទន់ដែលចម្អិនយូរពេក នំដែលសម្បូរម្សៅចម្រាញ់ ទោះបីមានស្លាកគ្មានជាតិស្ករក៏ដោយ ធញ្ញជាតិកែច្នៃស្រាប់ និងផ្លែឈើក្រៀមឬទឹកផ្លែឈើកំប៉ុង។
ដើម្បីគ្រប់គ្រងជំងឺនេះឱ្យបានល្អ អ្នកគួរញ៉ាំសាច់គ្មានខ្លាញ់ឱ្យបានល្មម ជ្រើសរើសធញ្ញជាតិគ្រាប់ធំដូចជាអង្ករសម្រូប និងអនុវត្តការញ៉ាំតាមលំដាប់លំដោយដោយចាប់ផ្ដើមពីបន្លែ តាមដោយសាច់ និងញ៉ាំបាយនៅចុងក្រោយ ដើម្បីពន្យឺតការស្រូបយកស្ករចូលទៅក្នុងឈាម៕