យោងតាមការចុះផ្សាយពីប្រភពបរទេស ប្រសិនបើអ្នកតែងតែមានអាការៈវិលមុខ ឈឺក្បាល ស្ពឹកដៃជើង អស់កម្លាំងល្វើយ ទោះបីគេងគ្រប់គ្រាន់ ថប់ទ្រូង ឬហត់ដង្ហក់នៅពេលព្រឹក នោះគឺជាសញ្ញាព្រមានថាជាតិខ្លាញ់ក្នុងឈាមរបស់អ្នកឡើងខ្ពស់ខ្លាំង ដែលធ្វើឱ្យសរសៃឈាមឡើងរឹងឬកកស្ទះ។
សភាពនេះមិនត្រឹមតែប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តាជំរុញឱ្យប្រឈមនឹងគ្រោះថ្នាក់នៃជំងឺដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូងភ្លាមៗផងដែរ។
ដើម្បីការពារសុខភាពសរសៃឈាម អ្នកត្រូវកាត់បន្ថយអាហារដែលមានជាតិប្រៃ ស្ករ និងខ្លាញ់ខ្ពស់ រួមទាំងការធ្វើលំហាត់ប្រាណនិងពិនិត្យសុខភាពជាប្រចាំ ដើម្បីទប់ស្កាត់មុនពេលវាក្លាយជាបញ្ហាធ្ងន់ធ្ងរ៕