យោងតាមការចុះផ្សាយពីប្រភពបរទេស ការចង់សន្សំលុយហួសហេតុតាមរយៈការញ៉ាំអាហារសល់ ឬអាហារដុះផ្សិត ការប្រើប្រាស់ប្រេងចៀសដដែលៗ និងការសន្សំថ្លៃភ្លើងដោយបិទម៉ាស៊ីនបឺតផ្សែងភ្លាមៗ គឺជាទម្លាប់ដែលបង្កើនហានិភ័យនៃជំងឺមហារីកថ្លើម សួត និងផ្លូវរំលាយអាហារយ៉ាងធ្ងន់ធ្ងរ។
លើសពីនេះ ការសន្សំលុយដោយមិនពិនិត្យសុខភាពប្រចាំឆ្នាំ គឺជាកំហុសដ៏ធំបំផុត ព្រោះវាធ្វើឱ្យខកខានឱកាសមាសក្នុងការព្យាបាលជំងឺនៅដំណាក់កាលដំបូង។
សូមកុំឱ្យការសន្សំសំចៃមិនត្រឹមត្រូវមួយពេល ក្លាយជាការដូរយកជីវិតទាំងមូលរបស់អ្នក និងក្រុមគ្រួសារ៕