យោងតាមការចុះផ្សាយពីប្រភពបរទេស ដើម្បីជម្នះការគេងមិនលក់នៅរដូវក្ដៅ អ្នកគួរជំនួសថ្នាំងងុយដេកដោយការញ៉ាំគ្រាប់ធញ្ញជាតិដើម្បីជំរុញអ័រម៉ូនងងុយគេង និងញ៉ាំចេកទុំដើម្បីបន្ធូរសាច់ដុំ។ ចំពោះអ្នកដែលចូលចិត្តគិតច្រើនពេលចូលគេង ដំណាប់មៀនគឺជាជម្រើសដ៏ល្អក្នុងការបំប៉នចិត្ត និងកាត់បន្ថយភាពតានតឹង។ ជាមួយគ្នានេះ ដំណាប់ពុទ្រាគឺជាឱសថធម្មជាតិដ៏មានប្រសិទ្ធភាពក្នុងការជួយឱ្យគេងលក់ស្កប់ស្កល់ដោយមិនងាយភ្ញាក់។
ការប្រើប្រាស់អាហារទាំងនេះជាប្រចាំ នឹងជួយឱ្យអ្នកគេងលក់ស្រួល ពង្រឹងសុខភាព និងកាត់បន្ថយការហត់នឿយបានយ៉ាងល្អ៕