ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចការពារថ្លើមរបស់អ្នកបានយ៉ាងល្អ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកអាចពិសារតែក្រហម និងតែបៃតងបាន ព្រោះតែទាំងពីរប្រភេទនេះ មានផ្ទុកសារធាតុដែលអាចជួយតប់ស្កាត់មិនឲ្យកោសិកាមហារីកដុះលើថ្លើមអ្នកឡើយ។
- ផលិតផលដែលធ្វើពីសណ្តែកក៏អ្នកគួរតែពិសារដែរ ព្រោះអាហារទាំងនោះអាចជួយការពារថ្លើមអ្នកបានយ៉ាងល្អ ដោយមិនធ្វើឲ្យថ្លើមអ្នកងាយកើតមហារីកនោះឡើយ។
- សណ្តែកខៀវអាចជួយការពារថ្លើមអ្នកមិនឲ្យក្តៅ ថែមទាំងអាចការពារថ្លើមអ្នកឲ្យដំណើរការល្អទៀតផង។ ក្រោយពេលដែលអ្នកញ៉ាំរួច ថ្លើមអ្នកនឹងមិនងាយកើតជំងឺនោះទេ។
- ទំពាំងបាយជូរជាផ្លែឈើដែលអ្នកគួរតែបរិភោគ ព្រោះក្រោយពេលដែលអ្នកពិសាររួច ថ្លើមអ្នកនឹងមិនកើតជំងឺ ថែមទាំងអាចជួយថែរក្សាសុខភាពអ្នកបានល្អទៀតផង។
- ឈាមជ្រូកក៏អាចជួយអ្នកឲ្យមានថ្លើមដែលល្អ មិនកើតជំងឺដែរ។ ចំណែកប៉េងប៉ោះវិញក៏អាចជួយថែរក្សាថ្លើមអ្នកបានដូចគ្នា។ ដូចនេះ អ្នកគួរតែបរិភោគអាហារទាំងឡាយខាងលើនេះ ទើបអាចការពារថ្លើមអ្នកបាន៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)