យោងតាមការចុះផ្សាយពីប្រភពបរទេស រដូវក្ដៅគឺជាពេលវេលាដែលរាងកាយងាយរងគ្រោះបំផុត ប្រសិនបើអ្នកមិនចេះជ្រើសរើសអាហារ។
ការញ៉ាំអាហារហឹរ និងចៀនបំពងច្រើនពេក ធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការខ្លាំង បង្កើនកម្ដៅក្នុងខ្លួន និងជំរុញឱ្យក្រពេញខ្លាញ់ផលិតប្រេងច្រើន។ លើសពីនេះ ការញ៉ាំជាតិស្ករខ្ពស់ពីទឹកតែផ្អែម ផ្លែឈើក្ដៅ ដូចជា ទុរេន, ម្នាស់, ល្មុត) រួមទាំងការប្រើប្រាស់កាហ្វេ និងគ្រឿងស្រវឹង សុទ្ធសឹងតែជាមូលហេតុធ្វើឱ្យរាងកាយខ្សោះជាតិទឹក និងបញ្ចេញជាតិពុលតាមរយៈស្បែក បង្កជាមុន និងដំបៅមាត់។
ប្រសិនបើអ្នកមានរោគសញ្ញាដូចជា ស្បែកខ្លាញ់ខុសធម្មតា រលាកមាត់ ឬគេងមិនលក់ ត្រូវផ្លាស់ប្ដូរមកទទួលទានបន្លែបៃតង ផ្លែឈើត្រជាក់ និងជ្រើសរើសវិធីចម្អិនបែបស្ងោរ ឬចំហុយជំនួសវិញ ដើម្បីរក្សាស្បែកឱ្យស្អាត និងសុខភាពរាងកាយឱ្យស្រស់ថ្លា៕