យោងតាមការចុះផ្សាយពីប្រភពបរទេស ការញ៉ាំអាហារពេលព្រឹកមានជាតិប្រៃ ជាតិស្ករ និងខ្លាញ់មិនល្អខ្ពស់ជាប្រចាំ គឺជាកត្តាចម្បងដែលធ្វើឱ្យតម្រងនោមចុះខ្សោយ។
អាហារទាំង ៨ មុខដែលអ្នកគួរកាត់បន្ថយមាន៖ សាច់កែច្នៃ (សាច់ក្រក, សាច់ហាន់), ធញ្ញជាតិ និងទឹកផ្លែឈើកំប៉ុងដែលមានជាតិស្ករខ្ពស់, យ៉ាអួរមានរសជាតិផ្អែម, នំផ្អែមៗ, មីកញ្ចប់, សាំងវិចលក់ស្រាប់ និងនំផេនខេក។ ការទទួលទានអាហារទាំងនេះជាប់លាប់ នឹងបង្កើនហានិភ័យនៃជំងឺលើសឈាម និងទឹកនោមផ្អែម ដែលបង្ខំឱ្យតម្រងនោមធ្វើការហួសកម្លាំង។
ផ្លាស់ប្ដូរមកទទួលទានអាហារស្រស់ៗដូចជា ស៊ុត បន្លែ និងគ្រាប់ធញ្ញជាតិធម្មជាតិ ទើបជាជម្រើសដ៏ល្អបំផុតសម្រាប់សុខភាពតម្រងនោមរយៈពេលវែង៕