យោងតាមការចុះផ្សាយពីប្រភពបរទេស កម្ដៅថ្ងៃខ្លាំងមិនធម្មតាកំពុងគំរាមកំហែងដល់សុខភាពលើសពីការគាំងដោយកម្ដៅ ដោយវាគឺជាកត្តាជំរុញឱ្យកើតជំងឺមហារីកស្បែក សួត និងថ្លើម តាមរយៈការរីករាលដាលសារធាតុពុលក្នុងបរិយាកាស ការកើនឡើងកាំរស្មីយូវី និងការបង្កផ្សិតពុលលើចំណីអាហារ។
ដើម្បីការពារសុខភាព អ្នកត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់ កាត់បន្ថយការចេញក្រៅផ្ទះពេលថ្ងៃត្រង់ និងប្រើប្រាស់ឧបករណ៍ការពារកម្ដៅថ្ងៃជាប្រចាំ។ អ្វីដែលសំខាន់បំផុតគឺហាមដាច់ខាតការទុកមនុស្សចាស់ ឬកុមារចោលក្នុងរថយន្តដែលបិទជិត ព្រោះសីតុណ្ហភាពក្នុងឡាននឹងកើនឡើងយ៉ាងលឿន ដែលអាចបណ្ដាលឱ្យស្លាប់បានក្នុងរយៈពេលដ៏ខ្លី៕