យោងតាមការចុះផ្សាយពីប្រភពបរទេស សព្វថ្ងៃនេះ ការបង្ខំកូនឱ្យរៀនមហាវិទ្យាល័យទាំងកូនគ្មានសមត្ថភាព គឺជាការចំណាយពេល និងថវិកាឥតប្រយោជន៍។
គ្រូបង្រៀនជាច្រើនបានណែនាំថា ជំនួសឱ្យការតស៊ូយកសញ្ញាបត្រដែលគ្មានការងារធ្វើ ឪពុកម្ដាយគួរតម្រង់ទិសកូនឱ្យរៀនជំនាញវិជ្ជាជីវៈ និងភាសាបរទេសដែលទីផ្សារកំពុងត្រូវការខ្លាំង។ ក្នុងសម័យកាល AI ចំណេះដឹងទូទៅអាចរកបានយ៉ាងងាយ ប៉ុន្តែជំនាញបច្ចេកទេសជាក់ស្ដែងទើបជាកូនសោជួយឱ្យកូនរស់នៅបានយ៉ាងសុខស្រួល។
សំខាន់បំផុតគឺកុំកំណត់ជោគជ័យតាមបែបផែនមហាវិទ្យាល័យ ប៉ុន្តែត្រូវយល់ពីសមត្ថភាពពិតរបស់កូន ដើម្បីជ្រើសរើសផ្លូវជីវិតដែលត្រឹមត្រូវសម្រាប់ពួកគេ៕