យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាបង្ហាញថា អ្នកដែលដើរលឿន (ប្រហែល ៥,៧៦ គីឡូម៉ែត្រ/ម៉ោង) មានអាយុវែងជាងអ្នកដើរយឺតដល់ទៅ ២១ ឆ្នាំ។
ដើម្បីទទួលបានប្រសិទ្ធភាព អ្នកគួរដើរក្នុងកម្រិតមធ្យមឱ្យដកដង្ហើមញាប់បន្តិច ក្នុងរយៈពេល ២០-៣០ នាទីក្នុងមួយថ្ងៃ (ប្រហែល ៦,០០០-៧,០០០ ជំហាន)។ ពេលវេលាល្អបំផុតគឺក្រោយញ៉ាំអាហាររួច ៣០ នាទីទៅ ១ ម៉ោង ដើម្បីជួយដុតបំផ្លាញជាតិស្ករ និងគ្រប់គ្រងសម្ពាធឈាម។
ទោះយ៉ាងណា ត្រូវហាត់ប្រាណតាមលទ្ធភាពរាងកាយ ដោយចៀសវាងការដើរហួសកម្លាំង ជាពិសេសចំពោះអ្នកមានជំងឺប្រចាំកាយ៕