យោងតាមការចុះផ្សាយពីប្រភពបរទេស ការជ្រើសរើសបន្លែដោយប្រុងប្រយ័ត្នគឺចាំបាច់បំផុត ដើម្បីការពារសុខភាព។
ដាច់ខាតត្រូវចៀសវាងដំឡូងបារាំងដុះពន្លកឬបៃតងព្រោះផ្ទុកជាតិពុលបំផ្លាញប្រព័ន្ធប្រសាទ បន្លែមានរូបរាងធំឬប្លែកខុសធម្មតាដែលប្រើសារធាតុគីមីជំរុញការលូតលាស់បង្កហានិភ័យមហារីក សណ្តែកបណ្តុះគ្មានឫសដែលប្រើថ្នាំគីមីបំផ្លាញថ្លើម និងបន្លែត្រាំដាក់លក់ចំហរងាយឆ្លងមេរោគនិងជាតិគីមីបង្កជំងឺមហារីកថ្លើម។
ការយល់ដឹងពីសញ្ញាទាំងនេះនឹងជួយការពារអ្នក និងក្រុមគ្រួសារពីការរងគ្រោះដោយសារជាតិពុលក្នុងអាហារ៕