យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាបង្ហាញថា អ្នកដែលមានសកម្មភាពផ្លូវភេទទៀងទាត់លើសពី ៥២ ដងក្នុងមួយឆ្នាំ (ប្រហែល ១ ដងក្នុងមួយសប្តាហ៍) មានហានិភ័យនៃការស្លាប់ទាបជាងអ្នកមិនសូវមានសកម្មភាពដល់ទៅ ៥០%។
សកម្មភាពនេះមិនត្រឹមតែជួយដុតបំផ្លាញកាឡូរី និងសុខភាពបេះដូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបញ្ចេញអ័រម៉ូនកាត់បន្ថយស្ត្រេសទៀតផង។ ទោះយ៉ាងណា គុណភាពសំខាន់ជាងបរិមាណ ដូច្នេះអ្នកគួររក្សាភាពទៀងទាត់តាមលទ្ធភាពរាងកាយ ពោលគឺធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ និងពោរពេញដោយថាមពលបន្ទាប់ពីប្រតិបត្តិរួច មិនមែនមានអារម្មណ៍ហត់នឿយនោះទេ។
ការជ្រើសរើសភាពញឹកញាប់ឱ្យសមស្របតាមវ័យ និងសុខភាពផ្ទាល់ខ្លួន គឺជាកត្តាដ៏សំខាន់បំផុតសម្រាប់សុខភាព និងសុភមង្គលយូរអង្វែង៕