យោងតាមការចុះផ្សាយពីប្រភពបរទេស ការទទួលទានត្រីយ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្តាហ៍ គឺជាជម្រើសដ៏ល្អបំផុតដើម្បីការពារសុខភាព និងកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរ។
ត្រីខសម្បូរដោយអូមេហ្គា ៣ ខ្ពស់បំផុតដែលជួយសម្អាតសរសៃឈាម និងកាត់បន្ថយការរលាកក្នុងរាងកាយ។ ត្រីសាលម៉ុនផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងខ្លាំងក្លា ដើម្បីការពារកោសិកាមិនឱ្យខូចខាត។ ត្រីម៉ាកឺរែលខ្នាតតូចមានវីតាមីន D ធម្មជាតិខ្ពស់ និងមានជាតិលោហៈធ្ងន់តិច ដែលមានសុវត្ថិភាពខ្ពស់សម្រាប់សុខភាព។ ចំណែកឯត្រីសាឌីនវិញ មានផ្ទុកជាតិដែលជួយជួសជុល DNA និងការពារមហារីកពោះវៀនធំ។
ដើម្បីទទួលបានប្រសិទ្ធភាពល្អបំផុត អ្នកគួរផ្សំជាមួយរបបអាហារដែលមានបន្លែស្ពៃ គ្រាប់ធញ្ញជាតិ ការហាត់ប្រាណទៀងទាត់ និងការគេងឱ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុខភាពបេះដូងឱ្យរឹងមាំ៕