យោងតាមការចុះផ្សាយពីប្រភពបរទេស ការជ្រើសរើសរបបអាហារឱ្យបានត្រឹមត្រូវ គឺជាវិធីសាស្ត្រធម្មជាតិដ៏ល្អបំផុតដើម្បីពង្រឹងសុខភាពផ្លូវភេទ។
ពងមាន់ និងបន្លែស្លឹកបៃតងសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយពង្រីកសរសៃឈាម និងគ្រប់គ្រងអ័រម៉ូនផ្លូវភេទឱ្យមានលំនឹង។ ទន្ទឹមនឹងនេះ ម្ទេស និងសូកូឡាខ្មៅមានប្រសិទ្ធភាពខ្ពស់ក្នុងការសម្រួលចរន្តឈាម និងបញ្ចេញអរម៉ូនបង្កើតអារម្មណ៍រីករាយ។ ចំពោះអយស្ទ័រ និងទឹកឃ្មុំវិញ សម្បូរទៅដោយសារធាតុដែលជួយបង្កើនកម្រិតអ័រម៉ូននិងពង្រឹងមុខងារបន្តពូជ។ បន្ថែមពីលើនេះ អាហារដែលមានជាតិខ្លាញ់ល្អដូចជាត្រីសាលម៉ុង ឬគ្រាប់ធញ្ញជាតិ ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងអ័រម៉ូន។
ទោះជាយ៉ាងណា អាហារទាំងនេះមិនមែនជាថ្នាំវេទមន្តទេ ប៉ុន្តែវាជាមូលដ្ឋានគ្រឹះនៃរបបអាហារដែលមានតុល្យភាព ដែលជួយឱ្យសុខភាពផ្លូវភេទរបស់អ្នកកាន់តែរឹងមាំ និងមានភាពរស់រវើកប្រកបដោយនិរន្តរភាព៕