យោងតាមការចុះផ្សាយពីប្រភពបរទេស ការឆុងតែពីស្លឹកឈើធម្មជាតិជុំវិញផ្ទះ គឺជាវិធីសាស្ត្រជំនួយសុខភាពដ៏មានប្រសិទ្ធភាព៖ ទីមួយ ស្លឹកម្រុំ សម្បូរដោយប៉ូតាស្យូមជួយសម្រួលសរសៃឈាម និងគ្រប់គ្រងសម្ពាធឈាម។ ទីពីរ ស្លឹកជីរនាងវង ជួយរក្សាលំនឹងជាតិស្ករ និងខ្លាញ់ក្នុងឈាម។ ទីបី ស្លឹកម្រះព្រៅ មានសារធាតុពង្រឹងសរសៃឈាម និងគ្រប់គ្រងជាតិស្ករក្រោយអាហារ។ ចុងក្រោយគឺ ស្លឹកត្របែក ដែលសម្បូរដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយពន្យឺតការស្រូបយកជាតិស្ករ និងកាត់បន្ថយការរលាកក្នុងក្រពះពោះវៀន។
ទោះជាយ៉ាងណា តែទាំងនេះគ្រាន់តែជាការជំនួយសុខភាពប៉ុណ្ណោះ អ្នកជំងឺត្រូវតែគោរពតាមការព្យាបាលរបស់គ្រូពេទ្យជាចម្បង៕