យោងតាមការចុះផ្សាយពីប្រភពបរទេស ទម្លាប់ញ៉ាំបាយឆា ឬមីឆាក្នុងបរិមាណច្រើនពេក រួមផ្សំជាមួយទឹកជ្រលក់ដែលមានជាតិអំបិលខ្ពស់ គឺជា «គ្រាប់បែកពេលវេលា» ដ៏គ្រោះថ្នាក់ដែលធ្វើឱ្យសមាជិកគ្រួសារទាំងមូលប្រឈមនឹងជំងឺទឹកនោមផ្អែម។
ការញ៉ាំកាបូអ៊ីដ្រាតច្រើនហួសកំណត់ដោយខ្វះជីវជាតិផ្សេងៗ បង្កឱ្យមានភាពស៊ាំនឹងអាំងស៊ុយលីន និងជំងឺធាត់។ ដើម្បីការពារ អ្នកគួរកាត់បន្ថយការញ៉ាំម្សៅកាបូអ៊ីដ្រាតសសុទ្ធ ផ្លាស់មកលាយជាមួយគ្រាប់ធញ្ញជាតិ និងអង្ករសំរូបវិញ រួមទាំងចៀសវាងការដាំបាយឱ្យទន់ពេក ឬកម្ដៅញឹកញាប់ ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករឱ្យបានល្អ៕