យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាសាច់មាន់មានជីវជាតិខ្ពស់ ប៉ុន្តែមានផ្នែកចំនួន ៥ ដែលអ្នកគួរជៀសវាងដាច់ខាតដើម្បីការពារសុខភាពគ្រួសារ ជាពិសេសកុមារ និងមនុស្សចាស់។
ផ្នែកទាំងនោះរួមមានកមាន់ដែលជាកន្លែងប្រមូលផ្តុំក្រពេញទឹករងៃមានផ្ទុកមេរោគនិងសារធាតុគីមី គូទមាន់ដែលសម្បូរទៅដោយបាក់តេរីនិងវីរុសដែលមិនអាចកម្ចាត់បានទោះដាំពុះក្តៅយ៉ាងណាក៏ដោយ និងក្បាលមាន់ដែលជាកន្លែងកកកុញជាតិពុលពីបរិស្ថាននិងចំណី ជាពិសេសចំពោះមាន់ដែលមានអាយុច្រើន។
ក្រៅពីនេះ ថ្លើម តម្រងនោម និងសួត ក៏ជាសរីរាង្គដែលអ្នកគួរជៀសវាងដែរ ព្រោះវាជាកន្លែងបញ្ចេញជាតិពុលនិងដកដង្ហើមដែលបង្កប់ទៅដោយសំណល់គីមី និងស្បែកមាន់ដែលសម្បូរជាតិខ្លាញ់ឆ្អែតខ្ពស់និងជាកន្លែងផ្ទុកសំណល់ថ្នាំអង់ទីប៊ីយោទិច។
ដើម្បីសុវត្ថិភាព អ្នកគួរជ្រើសរើសសាច់មាន់ស្រស់ដែលមានប្រភពច្បាស់លាស់ ហើយងាកមកចម្អិនដោយការស្ងោរ ឬចំហុយជំនួសឱ្យការបំពង ដើម្បីកាត់បន្ថយជាតិខ្លាញ់ និងសារធាតុគ្រោះថ្នាក់៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕