យោងតាមការចុះផ្សាយពីប្រភពបរទេស ដើម្បីសម្រកទម្ងន់ ១០ គីឡូក្រាម និងបញ្ចុះជាតិស្ករឱ្យបានជោគជ័យដោយមិនចាំបាច់ផ្ដាច់បាយស អ្នកត្រូវអនុវត្តរបបជីវិតសាមញ្ញចំនួន ៣។
ទីមួយគឺកាត់ផ្ដាច់ស្ករ និងអាហារកែច្នៃទាំងស្រុង។ ទីពីរគឺរក្សាការញ៉ាំបាយសតាមបែបធម្មជាតិ និងទីបីគឺបង្កើនការហាត់ប្រាណទាំងបែប Cardio និងលើកទម្ងន់ដើម្បីដុតបំផ្លាញថាមពលពីបាយសទៅជាសាច់ដុំជំនួសឱ្យការទុកក្នុងឈាម។
ការអនុវត្តវិធី «វដ្តកាបូអ៊ីដ្រាត» តាមរយៈការកែសម្រួលបរិមាណបាយទៅតាមសកម្មភាពរាងកាយប្រចាំថ្ងៃ គឺជាគន្លឹះសំខាន់ដែលជួយឱ្យអ្នកសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព និងមានសុខភាពល្អ៕