យោងតាមការចុះផ្សាយពីប្រភពរទេស ការហូបចុកមិនទៀងទាត់ និងការនឿយហត់អាចធ្វើឱ្យកម្លាំងបុរសចុះខ្សោយ។ ការបន្ថែមអាហារដែលសម្បូរដោយសារធាតុចិញ្ចឹមជួយឱ្យប្រព័ន្ធសរសៃឈាម និងបេះដូងដំណើរការបានល្អឡើងវិញ។
អយស្ទ័រ និងអាហារសមុទ្រផ្សេងទៀតសម្បូរទៅដោយជាតិស័ង្កសីដែលជួយជំរុញការផលិតអ័រម៉ូនតេស្តូស្តេរ៉ូន ខណៈពេលដែលត្រីមានខ្លាញ់ល្អផ្ទុកអូមេហ្គា ៣ ជួយឱ្យសរសៃឈាមយឺត និងចរន្តឈាមរត់បានស្រួល។ បន្ថែមពីនេះ គ្រាប់ធញ្ញជាតិមានខ្លាញ់មិនឆ្អែត និងវីតាមីន E ជួយដល់អារម្មណ៍ និងមុខងារផ្លូវភេទ ផ្លែឪឡឹកមានសារធាតុដែលជួយពង្រីកសរសៃឈាម និងសម្រួលលំហូរឈាម ហើយសូកូឡាខ្មៅសម្បូរទៅដោយសារធាតុដែលជួយឱ្យសរសៃឈាមបត់បែនល្អ និងបញ្ចុះសម្ពាធឈាម។
ការទទួលទានអាហារទាំងនេះក្នុងបរិមាណសមល្មម គឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សាសុខភាព និងភាពរឹងមាំឱ្យបានយូរអង្វែង៕